
ប្រជាជនខ្មែរយើងភាគច្រើនចូលចិត្តណាស់ រិះគន់ ហើយការរិះគន់ខ្លះមិនមែនដើម្បីស្ថាបនានោះទេ គឺជាន់ពន្លិចតែម្ដង នេះបើយោងតាមការសង្កេតមើលឃើញថា ឲ្យតែមានការរិះគន់បុគ្គលណាមួយ គឺម្នាក់ៗ Share , Like , Comment ព្រោងព្រាត យ៉ាងណាមិញពេលដែលអ្នកណាម្នាក់សាងនូវអំពើល្អវិញ ហាក់មិនសូវទទួលបានការលើកទឹកចិត្តសោះ។

មុននេះបន្តិច ថ្ងៃទី ២១ មេសា ឆ្នាំ ២០១៨ នេះ លោក តាន់ គឹមសួរ និងក្រុមការងារផលិតវីដេអូអប់រំតាមបណ្ដាញសង្គម បានបញ្ចេញវីដេអូថ្មីមួយទៀតបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ ទាក់ទងនឹងការលើកទឹកចិត្តអ្នកស្រលាញ់បរិស្ថាន។

ក្នុងនោះដែរ លោកក៍បានលើកឡើងថា « ភាពអវិជ្ជមានរបស់ប្រជាជនខ្មែរយើងមានអ្នកចែកចាយច្រើនណាស់ ចាំមើលមើថាតើភាពវិជ្ជមានរបស់ខ្មែរយើងមានប្រជាជនប៉ុន្មាននាក់ចែកចាយដែរ។ » ក្នុងន័យចង់ឲ្យបងប្អូនទាំងអស់គ្នា រួមគ្នាស្រលាញ់ និងលើកទឹកចិត្តអ្នកស្រលាញ់បរិស្ថាន ។





សូមទស្សនាទាំងអស់គ្នា ៖