
ទីភ្នាក់ងារជំនួយអាមេរិក (USAID) បានប្រារព្ធពិធីបុណ្យដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងពិធីនេះដែរ មានការលែងល្បែងប្រជាប្រិយ ការសម្តែងរបាំបុរាណ ការរាំកម្សាន្ត អ្វីដែលប្លែកនោះគឺលោក William Heidt ឯកអគ្គរាជទូតអាមេរិកប្រចាំកម្ពុជា បានចូលរួមសម្តែងជាតួអង្គស្តេចក្នុងរឿងទុំទាវ។
ថ្លែងក្នុងឱកាសនោះដែរ លោកស្រី វីណា រេដឌី នាយិកាស្តីទី នៃទីភ្នាក់ងារជំនួយអាមេរិក បានមានប្រសាសន៍ថា៖ វាពិតជាពេលវាលាដ៏រីករាយប្រចាំឆ្នាំមែន ម្ហូបអាហារ ការតុបតែ ការលេងល្បែងប្រជាប្រិយ ជាពិសេសការចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រ្ត ខ្ញុំមានសេចក្តីរីករាយណាស់ដោយបានចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរជាលើកដំបូង ខ្ញុំបានលេងល្បែងប្រជាប្រិយយ៉ាងសប្បាយ និងស្វែងយល់ពីរបៀបដែលប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ។



វិដេអូ៖