header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ ពីលោកវរសេនីយ៍ឯក ប៊ុន សត្យា បានអន្តរាគមន៍តាមបង្ក្រាបបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតម៉ូតូ១គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួន នៅត្រង់ចំណុចស្ថានីយ៍ប្រេងតេលា ទល់មុខរង្វង់មូលគួចកាណុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ក្រោយពីជនសង្ស័យជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបុរី១០០ខ្នង បានប្រព្រឹត្តបទល្មើស ក្នុងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) ពីជនរងគ្រោះតាមដងផ្លូវសាធារណៈ រហូតទាល់តែបានសម្រេច នៅចំណុចខាងមុខផ្ទះលេខ៩៧E០ ផ្លូវព្រះស៊ីសុវត្ថិ ក្នុងភូមិទី៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នាវេលាម៉ោង១៤៖៣០នាទី ម្សិលមិញនេះ ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានបញ្ចាក់ថា ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ នួន អានារ័ក្ស ហៅស្នា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបុរី១០០ខ្នង ស្នាក់នៅផ្ទះលេខ១៨B ផ្លូវK៤B ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដកហូតបានវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាក ហុងដាប៊ីត ពណ៌ក្រហមស ស៊េរីឆ្នាំ២០១៨ លេខតួ៩០០០៦៦៣ លេខម៉ាស៊ី JFP-១E៩០០០៧៥៤ ពាក់ស្លាកលេខ ភ្នំពេញ 1GO-6723 និងសុវត្ថិភាពមួយ ពណ៌ខ្មៅ ម៉ាកSPC ជាមួយអត្តសញ្ញាណប័ណ្ណថតចម្លងលេខ ០១១២៤៩៣៣ មួយសន្លឹកផងដែរ។ ដោយឡែកជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំនោះទេ ។

លោកនាយការិយាល័យដដែល បានបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យ ជាមួយវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post