header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ឥណ្ឌាៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៥ ខែមេសានេះថា ស្ត្រីវ័យក្មេងជនជាតិឥណ្ឌាម្នាក់ ពិតជាមានសំណាងណាស់ ដែលនៅរស់រានមានជីវិត បន្ទាប់ពីនាងបានប្រយុទ្ធជាមួយសត្វខ្លាមួយក្បាល ដែលបានមកវាយប្រហារលើសត្វពពែរបស់នាង ។

ស្ត្រីឈ្មោះ Rupali Meshram អាយុ២៣ឆ្នាំ បានលឺសំឡេងសត្វពពែស្រែក នាងបានរត់ចេញពីផ្ទះរបស់នាង នៅតំបន់ភាគខាងលិចរដ្ឋ Maharashtra ។

នាងបានចាប់យកឈើច្រត់១ និងបានវាយទៅលើសត្វខ្លា បន្ទាប់ពីបានវាយប្រហារមកលើនាង ។ ម្តាយរបស់នាង ក៏មានរបួសដែរ ដោយបានជួយដល់នាង ដោយបានទាញនាងឲ្យចូលក្នុងផ្ទះ​។

ពួកគេទាំងពីរនាក់ មានរបួសបន្តិចបន្តួចប៉ុណ្ណោះ ហើយឥឡូវបានចាកចេញពីមន្ទីរពេទ្យហើយដែរ ។ សត្វពពែ មិនត្រូវបានជួយសង្គ្រោះបានឡើយ ។

កញ្ញា Meshram បានថតស៊ែលហ្វីដោយខ្លួននាងអំពីមុខរបួសដែលហូរឈាមនៅលើផ្ទៃមុខភ្លាមៗ ក្រោយពីរងការវាយប្រហារដោយសត្វខ្លា ដែលបានកើតឡើងកាលពីសប្តាហ៍មុន ប៉ុន្តែទើបតែមានអ្នកដឹងរឿងនេះនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post