Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អាជ្ញាបណ្ណអាជីវកម្មក្លឹបខារ៉ាអូខេ “កូប្រាហ្គោល” (COBRA GOLD) បានហួសសុពលភាពជាង៤ឆ្នាំហើយ ប៉ុន្តែ​មិនបានទៅបន្តអាជ្ញាបណ្ណអាជីវកម្មរបស់ខ្លួន ដែលចេញដោយក្រសួងទេសចរណ៍នោះទេ​។

អាជ្ញាបណ្ណបានអនុញ្ញាតឲ្យឈ្មោះ ហ៊ុន គឹមជាតិ អាជីវកម្មខារ៉ាអូខេកូប្រាហ្គោល ស្ថិតនៅផ្ទះលេខ១៥A ផ្លូវលេខ២៥៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ដែលមានអាជីវកម្មឈ្មោះ កូប្រាហ្គោលខារ៉ាអូខេ(COBRA GOLD KARAOKE) ចាប់ពីថ្ងៃទី០១/០៣/២០១៣ ដល់ថ្ងៃទី២៩/០២/២០១៤។ បើគិតរហូតមកដល់ឆ្នាំ២០១៨នេះ ឃើញថា អាជ្ញាបណ្ណអនុញ្ញាតបានហួសសុពលភាពជាង៤ឆ្នាំហើយ។

លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ ដែលបានដឹកនាំចុះស្រាវជ្រាវទៅលើករណីអគ្គិភ័យឆេះក្លឹបខារ៉ាអូខេ “កូប្រាហ្គោល” នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅនោះ បានប្រាប់ថា អាជ្ញាបណ្ណអាជីវកម្មក្លឹបខារ៉ាអូខេ “កូប្រាហ្គោល” នេះបានហួសសុពលភាពជាង៤ឆ្នាំហើយ មិនបានបន្តទេ។ លោកថា នឹងកោះហៅម្ចាស់អាជីវកម្ម ទៅណែនាំនៅសាលាខណ្ឌ។ ដោយឡែករហូតមកដល់ពេលនេះ គេមិនដឹងថា តើម្ចាស់អាជីវកម្មនិងបានបន្តអាជ្ញាបណ្ណរបស់ខ្លួន ឬស្ថិតក្រោមរូបភាពណាមួយ។ ព្រោះថា តាមធម្មតារាល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទក្លឹបកម្សាន្តសប្បាយនានា ចាំបាច់ត្រូវបន្តអាជីវកម្ម និងបង់ពន្ធអាករតាមច្បាប់រដ្ឋកំណត់។

ដោយឡែកសព្វថ្ងៃ ម្ចាស់ទីតាំងក្លឹបខាអូខេ និងក្លឹបកម្សាន្តសប្បាយមួយចំនួន នៅមានចរឹតរឹងរួសបំពានច្បាប់អាជីវកម្ម និងបានឃុបឃិតកេងបន្លំពន្ធរដ្ឋជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើឲ្យបាត់ពន្ធចំណូលរដ្ឋជាប្រចាំឆ្នាំ។

ដូចជាករណីក្លឹបខារ៉ាអូខេកូ “ប្រាហ្គោល” (COBRA GOLD) ដែលបានហួសសុពលភាពអាជ្ញាបណ្ណជាង៤ឆ្នាំនោះ បើតាមប្រភពមន្តី្រពន្ធដាខណ្ឌដូនពេញម្នាក់ បានបញ្ជាក់ប្រាប់ថា រាល់ម្ចាស់ទីតាំងអាជីវកម្មក្លឹបកម្សាន្តនានា ត្រូវតែមានកាតព្វកិច្ចបង់ពន្ធអាករជាប្រចាំឆ្នាំ មិនអាចគេចបានទេ។ ក្នុងករណីមិនបានមកបង់ពន្ធអាករទេនោះ និងត្រូវទទួលផាកពិន័យតាមច្បាប់រដ្ឋកំណត់ ដូចជា ករណីពន្ធយានយន្តគ្រប់ប្រភេទអ៊ីចឹងដែរ បើកាលណាមិនបានមកបង់ពន្ធប្រចាំឆ្នាំទេនោះ ចាំបាច់ត្រូវទទួលផាកពិន័យទ្វេដង។ តែផ្ទុយទៅវិញម្ចាស់អាជីវកម្មក្លឹបកម្សសាន្តខ្លះ ប្រាកដណាស់ឃុប​ឃិតស៊ីសង្វាក់គ្នា និងអាជ្ញាធរមូលដ្ឋាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor