
កាលពីថ្ងៃទី០២ ខែ មេសា ម្សិលមិញនេះ ក្នុងការជ្រើសរើសក្រុមយុវជន និងព្រះសង្ឃដើម្បីឲ្យចូលបម្រើក្នុងជួរកងទ័ព ក្នុងខេត្ត Phitsanulok ភាគខាងជើងប្រទេសថៃ មានដំណើរការល្អប្រក្រតី ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង គឺមានព្រះសង្គមួយព្រះអង្គ ស្រាប់តែខ្យល់ចាប់តែម្ដង ក្រោយពីអង្គឯងចាប់បានកាតពណ៌ក្រហម ដែលបញ្ជាក់ថានឹងត្រូវចូលបម្រើក្នុងជួរទ័ពជាដាច់ខាត ។

ភ្លាៗនោះព្រះអង្គក៍ទទួលបានការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ ហើយការជ្រើសរើសនេះ បានបន្ត និងដោយរលូនរហូតចប់នៃការជ្រើសរើសនេះ។

សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ នៅប្រទេសថៃ គឺតែងតែរៀបចំការជ្រើសរើសក្រុមយុវជន និងព្រះសង្ឃដើម្បីឲ្យចូលបម្រើជួរកងទ័ព៕
សូមទស្សនាវីដេអូ ៖