header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ចិនៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣ ខែមេសានេះថា ឪពុកម្នាក់ដែលជាជនជាតិចិន បានជួបជាមួយនឹងកូនស្រីរបស់គាត់វិញ បន្ទាប់ពីបានស្វែងរកនាងអស់រយៈពេល២៤ឆ្នំា ។

លោក Wang Mingqing ជាអ្នកដែលមិនចេះនឿយហត់ ក្នុងការស្វែងរក ក្នុងនោះរាប់ទាំងបានក្លាយជាអ្នកបើកតាក់ស៊ីម្នាក់ផងដែរ នៅក្នុងក្រុង Chengdu នៅក្នុងក្តីសង្ឃឹមគាត់ ថ្ងៃមួយគាត់អាចនាំយកនាងក្នុងនាមជាអ្នកដំណើរម្នាក់។

កូនស្រីរបស់គាត់ បានទាក់ទងជាមួយគាត់កាលពីដើមឆ្នាំនេះ បន្ទាប់ពីបានទាក់ទងតាមខ្សែអនឡាញប្រៃសនីយ៍ មួយអំពីគាត់។

វាជារឿងស្ទើរមិនគួរឲ្យជឿទាល់តែសោះដែលកើតមានឡើងនៅក្នុងប្រទេសចិន ដែលមានមនុស្សជាច្រើនប្រារព្ធ ទិវានៃការជួបជុំគ្នា។ អ្នកទាំងពីរបានជួបគ្នានៅថ្ងៃអង្គារនេះ។

កូនស្រីរបស់លោក Wang បានព្រាត់ពីគាត់នៅពេលដែលនាងមាន អាយុ៣ឆ្នំាប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងនៅក្នុងបទសម្ភាសន៍ ដោយគាត់បានផ្តល់ដល់សារព័ត៌មានចិន។

គាត់ និងប្រពន្ធរបស់គាត់ ជាអ្នកលក់ផ្លែឈើ ហើយថ្ងៃមួយ បន្ទាប់ពីពួកគេត្រូវបានបិទផ្អាកឲ្យលក់ដូរដល់អតិថិជនទាំងឡាយនៅលើដងវិថីនោះ ពួកគេច្បាស់ថា កូនស្រី Qifeng មិននៅជិតពួកគេឡើយ។

ពួកគេបានចំណាយពេលអស់ជាច្រើនឆ្នំា ដើម្បីស្វែងរកកូនស្រីនៅតាមទីក្រុង និងនៅជុំវិញតំបន់នានា ជាមួយនឹងការប្រកាសតាមពាណិជ្ជកម្មលើទំព័រកាសែតទៀតផង។ លុះក្រោយមក អ្នកទាំង២ក៏មានកូនស្រីម្នាក់ទៀត ហើយមិនដែលចាកចេញពីក្រុង Chengdu ឡើយ ហើយសង្ឃឹមថា ថ្ងៃណាមួយគាត់នឹងរកកូនស្រី គាត់ឃើញវិញមិនខាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post