header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ គ្រាប់បែកមួយគ្រាប់ ដែលមានរុំស្កុតពណ៌ខ្មៅ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅលើផ្លូវ បង្កជាការភ្ញាក់ផ្អើលខ្លាំង ទើបរាយការណ៍ទៅសមត្ថកិច្ច។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីរកឲ្យឃើញពីបំណងរបស់ជនទម្លាក់ចោលគ្រាប់បែកនេះ។

បើតាមសមត្ថកិច្ចឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកមួយគ្រាប់ ដែលគេទុកចោលនៅលើផ្លូវ ដោយមានរុំស្កុតពណ៌ខ្មៅ នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិម្នាស់កាល ឃុំអូដា ស្រុកកំរៀង ខេត្តបាត់ដំបង ហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។

ភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចអធិការដ្ឋាន​នគរបាលស្រុកកំរៀង បានចុះដល់កន្លែងកើតហេតុ ហើយបានយកគ្រាប់បែកនោះ ទៅពិនិត្យ និងរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីទុកធ្វើការ​ស្រាវជ្រាវ​។

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង កំពុងដុតដៃដុតជើងស្រាវជ្រាវរកម្ចាស់គ្រាប់បែបនេះ​ ដើម្បីយកមកធ្វើការសាកសួរ​ឲ្យដឹងគោលបំណងពិត។ សមត្ថកិច្ច​នៅមិនទាន់សន្និដ្ឋាននៅឡើយទេថា តើគ្រាប់បែបនេះ ជនល្មើសមានចេតនាបង្កការភ័យខ្លាច​ដល់ពលរដ្ឋក្នុងឱកាស​បុណ្យចូលឆ្នាំ ឬជាករណី​អ្វីឲ្យច្បាស់នោះទេ។

ការប្រទះឃើញគ្រាប់បែកផ្លុងចោលលើផ្លូវនេះ កើតឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាជាសម្ងាត់ឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធររាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រៀមលក្ខណៈបង្ក្រាប និងទប់ស្កាត់គម្រោងបំផ្ទុះគ្រាប់បែករបស់លោក សម សេរី នៅរមណីយដ្ឋានវត្តភ្នំ និងខេត្តសៀមរាប នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ មុនថ្ងៃចូលឆ្នាំខ្មែរ ចូលមកដល់។

សម្ដេចបានប្រកាសក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅថ្មីៗនេះថា ជនក្បត់ជាតិនៅក្រៅប្រទេសឈ្មោះ សម សេរី មានផែនការរៀបចំការបំផ្ទុះនៅវត្តភ្នំ និងនៅសៀមរាប តែសម្តេចបានដាក់ចេញបទបញ្ជាសម្ងាត់ ដើម្បីបង្ការហេតុការណ៍នេះអស់ហើយ មិនឲ្យបំណងពិសពុលនេះ បានសម្រេចនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់​ថា “សូមបង្រ្កាបផែនការអ្នកឯង នៅថ្ងៃទី១២ នៅវត្តភ្នំ មេក្បត់ជាតិមួយ សម សេរី បានបញ្ជាឲ្យបង្កចលាចលសំឡេងផ្ទុះ ប៉ុន្តែផែនការអ្នកឯង ខ្ញុំបានចាប់យកមុនទៅហើយ។ អ្នកឯងប្រុងធ្វើនៅភ្នំពេញ និងសៀមរាប ការគ្រប់គ្រងអំណាចមិនមែនជា រឿងលេងសើចទេ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post