header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ អ្នកនាង គង់ សុជាតិ បានបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស បង្កឲ្យមានការចាប់អារម្មណ៍ ដោយសារតែអ្នកនាងជាពិធីការិនីល្បីឈ្មោះ ហើយមិនដែលលេចឮថា ចង់ចូលហង្សមាសឡើយ។ មានការបញ្ជាក់ខ្លះៗថា គង់ សុជាតិ តាមប្តីនៅស្ថាប័នថ្មីនេះ ខ្លាចប្តីមានថ្មី បន្ទាប់ពីឃើញមួយរយៈចុងក្រោយ ស្វាមីវ័យក្មេងមានភាពស៊ីសង្វាក់ការងារជាមួយដៃគូពិធីការិនីអ្នកនាង និមល។

យ៉ាងណាមិញ អ្នកនាង គង់ សុជាតិ បានច្រានចោលការទាញហេតុផលគ្មានទំនងនេះ ដោយអ្នកនាងថា មិនធ្លាប់គិតដល់រឿងហួងហែងប្តីជាមួយអ្នកណាឡើយ ពិសេសពិធីការិនី ចាន់ កែវនិមល ដែលសហការគ្នាល្អចាប់គូឆ្លងឆ្លើយដំណើរការកម្មវិធីល្អរហូតថៅកែពេញចិត្ត។

អ្នកនាង គង់ សុជាតិ បានរៀបរាប់ថា “កុងត្រាខ្ញុំជាមួយប៉ុស្តិ៍ MyTV ត្រូវបានបញ្ចប់ហើយ នៅសល់កម្មវិធីប៉ុន្មានថ្មីៗនេះ ខ្ញុំបានថតឲ្យគេអស់ហើយដែរ អ៊ីចឹង ពេលនេះ យើងមកហង្សមាស វិញ។ ខ្ញុំបានគិតច្រើនដែរ មុនហ្នឹងចូលហង្សមាសនេះ ព្រោះខ្ញុំយល់ថា ឥឡូវហង្សមាស គាត់មានកម្មវិធីច្រើនណាស់ ម៉្យាងខ្ញុំ និងលោកថៅកែ ស្គាល់គ្នាយូរហើយ ខ្ញុំធ្លាប់ធ្វើការឲ្យគាត់ជាង១០ឆ្នាំមកហើយ គាត់ស្គាល់ខ្ញុំតាំងពីខ្ញុំនៅតូចៗម៉្លេះ”

អ្នកនាង បញ្ជាក់ថា “ពីមុន ខ្ញុំចូល MyTV គឺដោយសារតែហង្សមាស មិនទាន់មានកម្មវិធីច្រើន ហើយពេលនេះ យើងចប់កុងត្រាជាមួយ MyTV ហើយ អ៊ីចឹងយើងមានសិទ្ធិសម្រេចចិត្តក្នុងការចូលកន្លែងដែលយើងចង់ទៅ។ ការមកដល់ហង្សមាស នេះ ខ្ញុំក៏សប្បាយចិត្ត លោកថៅកែហង្សមាស ក៏សប្បាយចិត្តដែរ ហើយថ្មីៗនេះ ខ្ញុំក៏មានចេញកម្មវិធី Concert ធំផ្សាយផ្ទាល់ដែរ គឺកម្មវិធី “កំពូលភេសជ្ជៈ បាតាន់ 2018”។ និយាយទៅ ខ្ញុំខានកាន់កម្មវិធីធំអ៊ីចឹងយូរមកហើយ អ៊ីចឹងយើងសប្បាយចិត្តណាស់”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post