បាត់ដំបងៈ ក្មេងប្រុសម្នាក់ ស្លាប់ភ្លាមៗមួយរំពេច និង៣នាក់ទៀត រងរបួសធ្ងន់ធ្ងរ ខណៈដែលក្មេងប្រុសទាំងអស់នេះ យកគ្រាប់ឡង់១គ្រាប់ដំលេង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះទី១.ឈ្មោះ សំ ប្រុស អាយុ១៣ឆ្នាំ (ស្លាប់) ទី២.ឈ្មោះ ភាក់ ស្រីពេជ្រ ភេទស្រី អាយុ៤ឆ្នាំ (របួសធ្ងន់) ទី៣.ឈ្មោះ ទិត្យ វណ្ណ អាយុ១០ឆ្នាំ (របួសធ្ងន់) និងទី៤.ឈ្មោះ សំដ ថាប់ អាយុ៥ឆ្នាំ (របួសធ្ងន់)។
ក្រោយពេលកើតហេតុ ក្មេងរងគ្រោះទាំងអស់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកភ្លាមៗ។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕