
បន្ទាប់ពី កញ្ញា ធី សុវណ្ណថា បានចូលរួមការប្រកួតសម្រស់ Queen Of The Spa ដែលបានធ្វើឡើងនាថ្ងៃទី១០ ដល់ទី១៤ ខែមេសា កន្លងផុតទៅថ្មីៗនេះ នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី ១៦ ខែមេសា ដែលជាថ្ងៃទី ០៣ និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កញ្ញាបានបង្ហើបប្រាប់ពីទឹកប្រាក់ សរុបប្រាក់នៃរង្វាន់ ដែលកញ្ញា ទទួលបាន គឺចំនួន ៥២ម៉ឺនដុល្លា ពីកម្មវិធី Queen of the Spa Korea 2018 នេះ។

១ ប្រាក់រង្វាន់កម្មវិធី ៣ម៉ឺនដុល្លារ
២ ប្រាក់រង្វាន់កែសម្ផស្ស ៣ម៉ឺនដុល្លារ
៣ ប្រាក់រង្វាន់ទេសចរណ៍ ៣ម៉ឺនដុល្លារ
៤ ប្រាក់រង្វាន់ផលិតផល ១ម៉ឺនដុល្លារ
៥ ប្រាក់រង្វាន់កុងត្រាថត ដោយក្រុមហ៊ុន៨ ពីប្រទេសកូរ៉េ វៀតណាម ថៃ ម៉ាឡេស៊ី និងកម្ពុជា សរុបជាង ៤២ម៉ឺនដុល្លារ




ហើយកញ្ញាបានបន្ថែមថា ប្រាក់រង្វាន់ទាំងអស់ នឹងបែងចែក ៣ផ្នែក
១ ជួយឧបត្ថម្ភ ធ្វើផ្លូវបេតុង ឃុំត្រើយស្លា...
២ ជួយឧបត្ថម្ភ កម្មវិធីបណ្តុះបណ្តាលរបាំខ្មែរ
៣ ជួយគម្រោង អេកូទេសចរណ៍តំបន់អារ៉ែង
៤ ជូយគម្រោង អាហារូបករណ៍សិស្សក្រីក្រ
ជាចុងក្រោយកញ្ញា សូមអរគុណ បងប្អូនតែង Like / Comments គាំទ្រ និងលើកទឹកចិត្ត ជូននាងខ្ញុំ...🙏