Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ រថយន្តកាមរីឆ្លាម ព្រលះជាមួយ​គោយន្តកន្ត្រៃខណៈកំពុងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តរេចង្កូតធ្លាក់ផ្លូវខូចខាតទាំងពីរ​ តែ​សំណាងគ្មានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិត។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥១ ចំណុចភូមិដំណាក់រាំង ឃុំដំណាក់រាំង ស្រុកឧដុង្ត ខេត្តកំពង់ស្ពឺ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគោយន្តកន្ត្រៃ បើកបរដោយឈ្មោះ អី អៀង ភេទ​ប្រុស អាយុ១៩ឆ្នាំ នៅភូមិពោធិ ឃុំណាក់រាំង ធ្វើដំណើរពី​ត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បាន​បត់ចូលខាងស្ដាំ គាប់ជូនពេលនោះ ស្រាប់តែមាន​រថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២I-៥៦៧១ បើកបរដោយឈ្មោះ រី លីន ភេទស្រី អាយុ២៤ឆ្នាំ រស់​នៅភូមិកណ្ដាលទួល ឃុំកំពង់ត្រាច ខេត្តកំពត បើកពីជើងទៅត្បូង បានពេញទំហឹង បណ្ដាលឲ្យ​ខូចខាតទាំងសងខាង តែមិនបណ្ដាលឲរបួសមនុស្សធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង រួចយករថយន្ត និងគោយន្តមករក្សាទុកនៅអធិការដ្ឋានស្រុកឧដុង្ត រង់ចាំដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor