Sponsor
អាម៉ាប៉ាប៉ាញ៉ូស

លោកអ្នកធ្លាប់តែស្ដាប់ និងអានពីអ្នកវិភាគបញ្ហាសង្គម រូបសង្ហារ វ័យក្មេង លោក សុខសុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម ខណៈនេះលោក អាចមានជាដំណឹងល្អសម្រាប់ពុកម៉ែបងប្អូន ដែលគាំទ្រគាត់ គឺគាត់នឹងក្លាយជាតំណាងរាស្ត្រថ្មី ដើម្បីប្រកាន់ខ្ជាប់គោលការណ៍ លទ្ធិប្រជាធិប តេយ្យ សេរី ពហុបក្ស ដោយនឹងចូលខ្លួនធ្វេីនយោបាយក្នុងគណបក្សថ្មីមួយ។

នេះបើតាមលោកបានប្រកាសនៅលើគណនីហ្វេសប៊ុក របស់លោកផ្ទាល់៖

ដោយយោងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នឹងគោលបំណងរបស់ខ្ញុំខ្ញុំសុំប្រកាសជាសាធារណៈ ថានឹងចូលខ្លួនធ្វេីនយោបាយក្នុងគណបក្សថ្មីមួយក្នុងនាម ជាតំណាងរាស្ត្រដេីម្បីចូលរួមបម្រេីជាតិបម្រេីប្រជាពលរដ្ឋ ! 😊 ហេីយប្រកួតប្រជែងក្នុងការបោះឆ្នោតនៅអាណត្តិនេះ ។ សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលគាំទ្រការវិភាគរបស់ខ្ញុំកន្លងមក

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor