
កោះកុងៈ ទំនាស់ពាក្យសំដីបន្តិចបន្តួច យុវជនឈាមរាវម្នាក់ ទាញកាំបិទកាប់បុរសម្នាក់ឲ្យរបួសធ្ងន់។
ករណីនេះបានកើតឡើងនាថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត សំ ភេទប្រុស អាយុ១៨ឆ្នាំ បានយកកាំបិតបុ័ងតោធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ សៀង គឹមលី ភេទប្រុស អាយុ២២ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុបន្តិច សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ និងបានឃាត់ខ្លួនជនសង្ស័យភ្លាមៗយកមកសាកសួរ និងបំពេញសំណុំរឿងចាត់ការតាមច្បាប់៕

