Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូដឹកឈើចំនួន៤ដុំ មានមុខកាត់២០x២០ ប្រវែង២.៥០ម៉ែត្រ ហើយ​បានបាស់កង់ម៉ូតូមកក្រោយ ត្រូវ​ឈើសង្កត់ចំក្បាល។

គ្រោះថ្នាក់បង្ក​ដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង៩នឹង១៥នាទីព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចដូងប្រេង ស្ថិតនៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឿន ធួន ភេទប្រុស អាយុ២៥ឆ្នំា ជនជាតិខ្មែរ មានទីលំនៅភូមិតាកុកច្រាយ ឃុំបរខំា ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មន្ត្រីនគរបាលបន្តថា ជនរងគ្រោះជិះម៉ូតូកែច្នៃម៉ាក វ៉េវឆ្លាម ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បាន​បាស់កង់ម៉ូតូដួល ត្រូវឈើវាយចំក្បាលស្លាប់តែម្ដង ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្របានប្រកបមុខរបរស៊ី​ឈ្នួលដឹកឈើឲ្យថៅកែជនជាតិវៀតណាម ហើយនៅក្នុងមួយថ្ងៃចាប់ពីពីរទៅបីជើងឯណ្ណោះ មិនលោះថ្ងៃណាឡើយ។

គេបានសង្កេតឃើញសមត្ថកិច្ចយាមតាមដងផ្លូវ នៅស្រុកអូរយ៉ាដាវ ឲ្យតែឃើញម៉ូតូដឹកឈើមកដល់គេ នឹងហៅឈប់ភ្លាម បើមិនឈប់គេនឹងដេញតាមចាប់ភ្លាម នេះហើយបង្កគ្រោះថ្នាក់មួយដល់អ្នកដឹកឈើច្រើន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor