Sponsor
រិទ្ធី

នាព្រឹកថ្ងៃអាទិត្យ ០១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នេះ         សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ប្រចាំរាជធានីភ្នំពេញសរុបប្រមាណ ៣ ៤០១នាក់ នៅសាលមហោស្រពកោះពេជ្រ។ ពិធីជួបសំណេះសំណាលថ្ងៃនេះ សម្តេច ហ៊ុន សែន ថ្លែងថា៖ សូមមើលប្រវត្តិសាស្ត្រកម្ពុជាឡើងវិញ ប្រទេសនេះមិនដែលបានរីកចម្រើនដោយសារជំនួយពីសហរដ្ឋអាមេរិកទេ។

នេះគឺជាជំនួបលើកទី២ហើយ ជាមួយនឹងលោកគ្រូ អ្នកគ្រូក្នុងរាជធានីភ្នំពេញ។ ជំនួបលើកទី៣អាចនឹងធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួចហើយ។ ពិធីជួបជុំថ្ងៃនេះគឺជាការលើកទឹកចិត្តដោយផ្ទាល់ពីសំណាក់ប្រមុខដឹកនាំ ចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបុគ្គលិកអប់រំបន្ថែមពីលើការងារជាច្រើនដូចជាការបង្កើនប្រាក់បៀវត្សរ៍ទៀងទាត់ និងការធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំដើម្បីអោយកាន់តែមានគុណភាពប្រសើរឡើង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណែទម្រង់ចុងក្រោយក្នុងវិស័យអប់រំនេះ គឺជាជោគជ័យដ៏ធំក្នុងវិស័យមួយនេះនៅក្នុងកម្ពុជា ដែលបច្ចុប្បន្ននេះយើងមានប្រព័ន្ធអប់រំច្បាស់លាស់ ដែលកន្លងទៅ គឺអ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ។ តែបច្ចុប្បន្ន លោកគ្រូ អ្នកគ្រូរបស់យើង សុទ្ធតែមានគរុកោសល្យត្រឹមត្រូវ មានបរិញ្ញាបត្របូក១ បរិញ្ញាបត្របូក២ ជាដើម។

សម្ដេច ក៏បានគាំទ្រ និងអំពាវ់នាវដល់ មន្ត្រីក្នុងវិស័យអប់រំ លោកគ្រូ អ្នកគ្រូ ទាំងអស់ ចូលរួមក្នុងកំណែទម្រង់វិស័យអប់រំទាំងអស់គ្នា ដើម្បីអភិវឌ្ឍធនធានមនុស្សរបស់ប្រទេ ជាពិសេសត្រូវលើកកម្ពស់សមត្ថភាពគ្រូបង្រៀន រួមទាំងសមត្ថភាពបច្ចេកវិទ្យាថ្មីៗដល់គ្រូបង្រៀន។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០១៨ នេះទៅប្រាក់ខែគ្រូបង្រៀនគឺមិនតិចជាង ១លានរៀល នោះទេ ហើយនៅមា ការតម្លើងប្រាក់ខែជាបន្តបន្ទាប់ទៀតនៅរៀងរាល់ឆ្នាំ។ ដើម្បីអបអសាទរពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ លោកគ្រូអ្នកគ្រូ និងមន្រ្តីរាជការនឹងបើកប្រាក់ខែ ព្រមទាំងប្រាក់ឧបត្ថម្ភ៥០,០០០៛ បុណ្យចូលឆ្នាំ នៅមុនពេលចូលឆ្នាំថ្មីនេះ។

មួយរយៈចុងក្រោយនេះទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក ហាក់មានភាពរង្គោះរង្គឺជាខ្លាំង ខណៈពេលដែលទំនាក់ទំនងកម្ពុជា-ចិន កាន់តែស្អិតរមួត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor