header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏ចម្លែកមួយ បង្កការភ្ញាក់ផ្អើលដោយមានបុរសម្នាក់ ជិះម៉ូតូ Viva ស៊េរីចាស់ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1G-7648 មិនគោរពភ្លើងស្តុបក្រហម គេចពីរថយន្ត១គ្រឿង បានជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក CRUZE ពាក់ស្លាកលេខភ្នំពេញ 2AQ-2691 កំពិតទ្វារម្ខាង ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១១៖១៥នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អង្គភាព​ព័ត៌មាន​ CAM POST សូមធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់ សូមបើកបរយានយន្តគ្រប់ប្រភេទ មេត្តាគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវផង និងពាក់មួកការពារសុវត្ថិភាពរាល់ពេលជិះម៉ូតូទាំងជិតទាំងឆ្ងាយ មិនមែនឲ្យតែមានរឿងអីអាងលើកដៃសំពះបានគ្រប់រឿងនោះទេ ហើយដូចករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះអ៊ីចឹង បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន មិនគោរពភ្លើងស្តុបក្រហម បានគេចពីរថយន្ត១គ្រឿង រួចជ្រុលទៅបុករថយន្តស៊េរីទំនើប តែសំណាងមិនរបួសធ្ងន់ គ្រាន់តែរលោតដៃជើង និងបណ្ដាលឲ្យខូចខាតរថយន្តកំពិតទ្វារម្ខាងទៀត ចុងក្រោយ​គ្មានអ្វីសងគេទេ មានតែលុតជង្គង់លើកដៃសំពះអង្វរ និងសុំទោស នេះពិតជាសំណាងហើយដែលបងស្រីម្ចាស់ឡានរូបស្រស់ និងចិត្តល្អខាងលើ មានចិត្តអាណិតទើបលើកលែងឲ្យ តែក៏បានអប់រំណែនាំបុរសកំសត់រូបនោះ ដោយលើកក្រោយៗជិះម៉ូតូគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវផង ។

ក្រោយកើតហេតុដោយសារតែអាណិតពេក ទើបបងស្រីរូបស្រស់ជាម្ចាស់រថយន្ត ក៏ឲ្យបុរសម្នាក់នោះ ត្រលប់ទៅផ្ទះវិញលាងរបួសដោយខ្លួនឯង ដោយមិនបាច់សងអ្វីនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post