header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ រថយន្តកូរ៉េ១គ្រឿង បើកបរក្នុងល្បឿនលឿន ស្របពេលមេឃកំពុងភ្លៀង បានរអិលកង់រេចង្កូតទៅបុកម៉ូតូ ដែលជិះបហ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូ២នាក់ប្តីប្រពន្ធស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនាវេលាម៉ោង៥ និង៤០នាទីព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា កាលពីវេលាថ្ងៃកើតហេតុខាងលើ មានរថយន្តម៉ាកកូរ៉េ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2D-7560 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ 1C-7950 បើកបរដោយឈ្មោះ យ៉េន ភេទប្រុស អាយុប្រហែល៥៧ឆ្នាំ និងមានប្រពន្ធឈ្មោះ ច្រិប អាយុប្រហែល៥៦ឆ្នាំ។ អ្នកទាំង២រស់នៅជិតវត្តព្រះឥណ្ឌកោសារ ស្ថិតក្នុងសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំង២នាក់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង។

មន្ត្រីដដែលបន្ថែមថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់កើតឡើង ដោយសាររថយន្តកូរ៉េ បើកបរក្នុងល្បើនលឿនក្នុងស្ថានភាពមានភ្លៀងធ្លាក់ ហើយរអិលកង់រេចង្កូតទៅបុកម៉ូតូបណ្តាលឲ្យមានអ្នកស្លាប់តែម្តង។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានធ្វើការវាស់វែង និងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post