
កំពង់ស្ពឺៈ ប្ដីប្រពន្ធមួយគូ បានរងរបួសទាំងសងខាង ក្រោយបើកឆាកប្រយុទ្ធគ្នាដូចក្នុងរឿងចិន ព្រោះតែឈ្លោះប្រកែករឿងបាត់លុយ២០ម៉ឺនរៀល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអូរអង្គុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច បានឲ្យដឹងថា ករណីហិង្សាក្នុងគ្រួសារនេះ បង្កឡើងដោយប្តីប្រពន្ធបានឈ្លោះប្រកែក រឿងបាត់លុយ២០ម៉ឺនរៀល ប្រពន្ធទាញបំពង់ទិបវាយលើប្តីឈ្មោះ ចិន វិន អាយុ៤៥ឆ្នាំ បណ្តាលឲ្យបែកក្បាល ហើយប្តីក៏ទាញចានបាយគប់ទៅលើប្រពន្ធឈ្មោះ កែល សុខបណ្តាលឲ្យបែកក្បាលពីក្រោយមុតជ្រៅ ត្រូវបានកូនដឹកទៅព្យាបាលនៅពេទ្យឧដុង្គ។
ក្រោយកើតហេតុ បុរសជាប្តី ត្រូវបានសមត្ថកិច្ចឃាត់មកអធិការនគបាលស្រុកកសាងសុំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី៕

