
ព្រះវិហារៈ ស្ត្រីវ័យចំណាស់ម្នាក់ បានដើរវង្វេងព្រៃ ដាច់បាយដាច់ទឹក បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយសពត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១រសៀលថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចចំការអំពៅការដ្ឋានទី៩ របស់ក្រុមហ៊ុនឡានហ្វេង ក្នុងភូមិសាស្ត្រភូមិស្រែព្រាង ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
សមត្ថកិច្ច បានឲ្យដឹងថា សាកសពឈ្មោះ អ៊ិន យឿន ភេទស្រី អាយុ៧៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

ក្រោយពីទទទួលបានព័ត៌មានភ្លាម នគរបាលជំនាញបានចុះមកធ្វើកោសសលវិច័យ និងបានបញ្ជាក់ថា តាមការពិនិត្យសពពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ឡើយ ពិនិត្យចប់សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕




