Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ ដោយសារតែត្រូវការលុយប្រញាប់ប្រញាល់ លោក ករុណា ពេជ្រ បានបង្ខំចិត្តប្រកាសលក់ផ្ទះ ដែលខំរកចេញពីកម្លាំងញើសឈាម ព្រោះតែជួយព្យាបាលលោកមានគុណជារឿងចាំបាច់ ។

ក្នុងចំណោមតារាចម្រៀងក្នុងផលិតកម្មថោន លោក ករុ​ណា ពេ​ជ្រ ត្រូវបាន​គេដឹងថា​ ​ជាតា​រាចម្រៀ​ងម្នា​ក់ ដែ​ល​មានមុខដំណែង ​ការ​ងារ មុខរបរ និង​ទ្រព្យធន​ច្រើនជាងគេ។ ប៉ុន្តែពេ​ល​នេះ​លោក​បែរជា​ប្រកា​ស​លក់​ទ្រ​ព្យធំ​មួ​យ គឺ​ផ្ទះដែ​ល​លោក​ធ្លា​ប់​បានរស់​នៅទី​នេះ​ជិត​១​០ឆ្នាំ​មក​ហើ​យនោះ​។ ផ្ទះនេះត្រូ​វបាន​គេដឹ​ង​ថា នៅ​បុរី​ពិ​ភព​ថ្មីជិ​តវត្តសំ​រោងអ​ណ្តែត និងមា​នតម្លៃ​ជា​ងក​ន្លះលា​នដុ​ល្លារ​អាមេ​រិក។ ទោះបីជា​ប្រ​កាស​លក់​ផ្ទះវីឡា​ប្រណីត​នេះក្តី​ ក៏​លោក​មិនប​ញ្ជាក់​អំពី​ត​ម្លៃដែ​លល​ក់​នោះដែ​រ ។ អ្វីដែ​លគេចា​ប់អា​រម្ម​ណ៍ គឺពាក្យថ្លែ​ងស​រ​សើរ​ ​ពីអ្ន​កគាំ​ទ្រលោ​កដែ​មាន​ភាព​កត្តញ្ញូខ្លាំង​ចំពោះ​អ្នកមា​នគុណ។​ តារារូបនេះ​ក៏ទទួលបា​ន​សារលើក​ទឹកចិត្ត​ជាច្រើន ពីអ្នកគាំទ្រ និងអ្នកសិល្បៈ​ដូចគ្នា​ផងដែរ ។

គួរ​បញ្ជាក់​ដែ​រថា ​បន្ទាប់ពី​ប្រឡូក​ក្នុ​ងរ​យៈពេ​លខ្លី​ក្នុង​ផលិ​តកម្ម​ថោន តារា​ចម្រៀង ​ករុណា ​ពេ​ជ្រ ទទួ​លបា​នកា​រគាំ​ទ្រច្រើ​ន ទើបលោ​កសម្រេ​ចចិត្ត​ទិញ​ផ្ទះវី​ឡា​ប្រណីត​មួយនេះ រួម​ជាមួយពិធីឡើង​គេហ​ដ្ឋានយ៉ាង​គគ្រឹគគគ្រេង។​ លោកក៏​ទទួ​លបាន​តំណែង​ជាអ្នកគ្រ​ប់គ្រ​ងទូទៅ​ឲ្យផ​លិតកម្ម ​និង​​ក្លឹប​​កម្សាន្ត​​ថោនផងដែ​រ មុនពេល​ដែលលោកត្រូ​វ​បានផ្លា​ស់ទៅគ្រប់​គ្រង​ផ្សារContainer និង Pub Street ដែល​ទើប​បើក​ដំណើ​រ​ការ​នៅ​ខេត្ត​សៀមរា​ប កាលពីពេលថ្មីៗនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor