
ស្វាយរៀងៈ បុរសម្នាក់ ជាមនុស្សញៀនស្រាជារៀងរាល់ថ្ងៃ បានដេកស្លាប់នៅផ្ទះរបស់ខ្លួនមិនដឹងតាំងពីពេលណា ពេលប្រពន្ធទៅដាស់ឲ្យឡើងហូបបាយ ទើបដឹងថា ប្ដីស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាយ សុភា ភេទប្រុស អាយុ៤៦ឆ្នាំ បុខរបរកសិករ ប្រពន្ធឈ្មោះ អ៊ុក វណ្ណា មានកូនចំនួន៤នាក់ ប្រុស២នាក់ស្រីនាក់ ស់នៅភូមិឃុំខាងលើ។

បើតាមសាច់ញាតិសពបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សស្រវឹងខួប ឲ្យតែបានផឹក គឺមិនសូវក្លែមនោះទេ ពោះមានតែស្រាតែម្តង។ ប្រភពបានបន្តទៀតថា នៅថ្ងៃកើតហេតុជនរងគ្រោះផឹកស្រានៅផ្ទះរបស់ខ្លួនតែម្នាក់ឯង លុះថ្ងៃរសៀលម៉ោងប្រហែល២ទៅ៣បានចូលទៅដេកដោយអ្នកមិនចាប់អារម្មណ៍នោះទេ ស្មានថាស្រវឹងហើយដេកដូចរាល់ដងលុះម៉ោង៨៖៣០នាទីយប់ ប្រពន្ធបានដាស់ឡើងហូបបាយ ទើបដឹងថាស្លាប់ ប៉ុន្តែមិនដឹងថាស្លាប់តាំងពីពេលណានោះទេ។ បន្ទាប់ពីដឹងថាប្តីបានស្លាប់ ក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើសកោលវិច័យពិនិត្យលើសាកសព។ ក្រោយពីពិនិត្យសាកសពរួចមកសមត្ថកិច្ចសន្និដ្ឋានថាស្លាប់ដោយសារខ្យល់គរ និងសពឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះហូបស្រាជាប្រចាំមិនហូបបាយតាំងពីព្រឹកទល់ព្រលប់ រហូតបណ្តាលឲ្យខ្យល់គរស្លាប់តែម្តង៕

