
ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូចុះ សាកសួរសុខទុក្ខនគរបាលការពារព្រំដែនលេខ៨៩១ .៩១១ .៨០៧ .៨១៥ព្រមទាំងនាំយកអំណោយនិងថវិកាសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រោមយុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រទេសេជាតិមានសន្តិសុខ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះការធ្វើពលិកម្មបំពេញការងារទាំងយប់ទាំងថ្ងៃរបស់កងកម្លាំងនគរបាលការពារព្រំដែន រួមជាមួយកងយោធពលខេមរភូមិន្ទពិតជាបានចូលរួមយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខនៅតាមតំបន់ព្រំដែននិងភាពសុខសាន្ត និងការរីកចម្រើនជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ បានបន្តថា ក្នុងក្របខណ្ឌ័ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតែងតែគិតគូរយកចិត្តទុកដាក់ដល់ជីវភាពរស់នៅនិងការពង្រឹងសមត្ថភាពនគរបាលជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សក់ សេដ្ឋា បានធ្វើការណែនាំមួយចំនួនដូចខាងក្រោម :
១.ត្រូវយកចិត្តទុកដាក់ពង្រឹងអង្គភាពឲ្យក្លាយជាអង្គភាពរឹងមាំ មានវិន័យល្អ ដើម្បីលើកកំពស់កិត្យានុភាពមោទនភាពនិងសេចក្តីថ្លៃថ្នូររបស់ជាតិ។
២.ត្រូវខិតខំបង្ការនិងទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែន មានបញ្ហាគ្រឿងញៀនជាដើម ហើយបានអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវតែចៀសឲ្យឆ្ងាយនិងធានាថាកម្លាំងយើងទាំងអស់មិនពាក់ពន្ធ័នឹងបញ្ហាគ្រឿងញៀន។
៣.ត្រូវសហការល្អជាមួយអាជ្ញាធរ និងប្រទេសជិតខាងបន្តរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ។
ជាមួយនឹងការនឹករលឹកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឯកឧត្តម សក់ សេដ្ឋា បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគផ្តល់ជូន :
១.វរនគបាលការពារព្រំដែនទាំង៤វរសេនាតូច ដោយក្នុង១វរសេនាតូចទទួលបាន:
មីកញ្ចប់២០៥កេស ត្រីខ១៦កេសទឹកសុទ្ធ៥៤កេស ត្រីងៀត៥០គីឡូក្រាម និងថវិកា ៣លានរៀល។
២.នគបាលជាង៥០០នាក់ម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល។







