header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ យ៉ាងហោចណាស់មនុស្សចំនួន១០នាក់ បានស្លាប់ និងរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តសាំយ៉ុងផ្ទុះកង់ក្រឡាប់ធ្លាក់ផ្លូវ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តក្រឡាប់ដោយខ្លួនឯងនេះ ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2AS-0350  ធ្វើចរារពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង រួចក្រឡាប់ធ្លាក់ក្នុងស្រែខាងស្តាំ បណ្តាលឲ្យ​របួសនឹងស្លាប់ចំនួន១០នាក់  ប្រុស៥ នាក់ ក្នុងនោះស្លាប់ម្នាក់ (ស្រី) រងរបួសធ្ងន់៦នាក់ (ប្រុស២នាក់) របួសស្រាល៤នាក់ (ប្រុស ម្នាក់)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗ ដោយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post