
សៀមរាបៈ អនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ដែលណែនាំដល់មន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់ថែរក្សានូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីបញ្ជៀស និងកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ កុំឲ្យកើតមានក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ ។
នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសៀមរាប បានចុះផ្សព្វផ្សាយស្ដីពីផលប៉ះពាល់ ដោយសារការប្រើប្រាស់កាំភ្លើងបាញ់ទឹកដល់ជនដទៃ និងអ្នកធ្វើដំណើរកម្សាន្តនៅតាមដងផ្លូវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក្នុងខេត្តសៀមរាប មានដូចជា
ទី១-បញ្ឈប់ការតាំងលក់កាំភ្លើងបាញ់ទឹក ចាប់ពីថ្ងៃនេះតទៅ ដែលបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងក្រុងសៀមរាប ក្នុងនោះមាន៖
ទី១-ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក បានចំនួន១២កន្លែង,
ទី២-ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានចំនួន៥កន្លែង,
ទី៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក បានចំនួន០៥កន្លែង និង
ទី៤-ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បានចំនួន០៣កន្លែង។ ក្នុងនោះម្ចាស់អាជីវកម្ម បានយល់ព្រមតាមការផ្សព្វផ្សាយណែនាំរបស់សមត្ថកិច្ច និងបានធ្វើកិច្ចសន្យាសរុបបានចំនួន២៥កន្លែង៕


