Sponsor
 
 
   
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស  

ខេត្តតាកែវ ÷  នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត  ខែពិសាខ  ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋានគរបាលស្រុកបាទី បានធ្វើការបង្រ្កាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន១ករណី នៅក្នុងផ្ទះសំណាក់ ព្រៃលាភ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

បើយោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា កំម្លាំងជំនាញបានធ្វើការឃាត់ ខ្លួនមនុស្សប្រុសស្រី ៥នាក់ ក្នុងនោះរួមមាន: 1.ឈ្មោះ ខន រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ តាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ២.ឈ្មោះ វ៉ាន់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ៣.ឈ្មោះ ពេជ ម៉ីម៉ី  ភេទ ស្រី  អាយុ១៦ ឆ្នាំ រស់នៅភូមិ ចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ៤.ឈ្មោះ  សួរ សុខជា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ  ពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងទី៥.ឈ្មោះ ស៊ឹម សុជាតា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ក្នុងនោះកំម្លាំងជំនាញ បានធ្វើការដកហូតវត្ថុតាំងរួមមាន សាធារណញៀនម្សៅក្រាមសថ្លា ម៉ាទឹកកក ចំនួន០៦ កញ្ចប់(តូច០៥កញ្ចប់ និងធំ ១កញ្ចប់) ម៉ូតូចំនួន៣គ្រឿង ទូរស័ព្ទដៃ០៦គ្រឿង​ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕

      @Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor