Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប៉ៃលិនៈ បុរសម្នាក់ បើករថយន្ត Chevrolet របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន ពាក់ស្លាកលេខ រដ្ឋ27 2-0052 ក្នុងស្ថានភាពស្រវឹងជោកខ្លួន ទៅបុកអ្នកថ្មើរជើង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងក្មេងទាំងចាស់២នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៦៖៥៤នាទីល្ងាច ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

មន្ត្រីនគរបាលខេត្តប៉ៃលិន អនុសេនីយ៍ឯក​ វ៉ន វាសនា ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង ដោយរថយន្តបុកអ្នកថ្មើរជើងនៅត្រង់ចំណុចភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបណ្តាលឲ្យមានមនុស្សរបួស​២នាក់​រងរបួស​។

ជនរងគ្រោះ​ទី១ ឈ្មោះ អ៊ុយ នី ភេទស្រី អាយុ​៥៧ឆ្នាំ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល និងជនរងគ្រោះទី២ ឈ្មោះ រិទ្ធ ពិទូ ភេទប្រុស អាយុ​៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា​ របួសធ្ងន់។

ចំណែក រថយន្តបង្កម៉ាក CHEVROLET ពាក់ស្លាកលេខ រដ្ឋ27 2-0052 ខូចខាតធ្ងន់ បើកបរដោយឈ្មោះ នុត ក្រេម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួស បានរត់គេចខ្លួន។ អ្នករួមដំណើឈ្មោះ​ សុខ គិមអាន ភេទប្រុស អាយុ​៤២ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួស។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍​ខាងលើ ​បណ្តាលមកពីកត្តាមនុស្ស ដែលបើកបរក្នុងស្ថានភាពស្រវឹង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងបានឃាត់ខ្លួនម​នុស្សម្នាក់ ធ្វើការសាកសួរ។ ដោយឡែក រថយន្តបង្កហេតុ ត្រូវបានយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor