Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កែបៈ បុរសជាមេការ ចាំចម្ការឲ្យមេធាវីម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីបើកគោយន្តកន្ត្រៃជួបគ្រោះថ្នាក់ចរាចរណ៍ ដោយគោយន្តបោកផ្ទប់ដើមដូង កាលពីវេលាម៉ោង៤៖១០នាទីរសៀល ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមេធាវីឈ្មោះ ដេត ស្ថិតក្នុងភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សមត្ថកិច្ចឲ្យដឹងថា អ្នក​បើកបរគោយន្តឈ្មោះ សៅ វុធ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមេការចំម្ការមេធាវី ដេត មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្ដកំពត។

សមត្ថកិច្ចបន្តថា ឆ្លងតាមការសាកសួរបឋមពីកម្មករចំនួនពីរនាក់ ដែលធ្វើការ និងចាំចម្ការឲ្យមេធាវីឈ្មោះ ដេត ឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយកៀបគោយន្តបោកផ្ទប់ដើមដូង បណ្ដាលឲ្យកៀបជាប់ជាមួយនឹងដើមដូងតែម្ដង។

ដោយផ្អែកតាមការពិនិត្យកោសលវិច្ចយ ផ្នែកជំនាញបច្ចេកទេសនគរបាលស្រុកដំណាក់ចង្អើរ ខេត្ដកែប បានសន្និដ្ឋានថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយកៀបនឹងគោយន្ដជាមួយដើមដូងពិតបា្រដកមែន ពុំមែនជារឿងឃាតកម្មឡើយ។

ក្រោយការពិនិត្យធ្វើកោសល្យវិច្ចយរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកគោយន្តកន្ត្រៃ បានខូច សមត្ថកិច្ចពុំទាន់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកនៅឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor