
លោក ជេក ម៉ា (Jack Ma) ស្ថាបនិក Alibaba Group និងជាសេដ្ឋីជនជាតិចិនដ៏ល្បីល្បាញមួយរូប លោកបានលើកឡើងថា មនុស្សមានឬក្រមើលតែលើ៦ចំណុចខាងក្រោម៖
១- អ្នកកំពុងគេងនៅលើគ្រែ ចំណែកឯអ្នកដទៃកំពុងក្រោកហាត់ប្រាណ ដូចនេះគេមានសុខភាពល្អជាងអ្នក។
២- អ្នកធ្វើការឱ្យរួចតែមួយថ្ងៃ រីឯអ្នកដទៃធ្វើការដោយការតាំងចិត្ត ដូចនេះគេអាចក្លាយជាមេដឹកនាំអ្នកបាន។

៣- អ្នកកំពុងរៀបគម្រោងធ្វើការថ្ងៃនេះឱ្យចប់ ប៉ុន្តែគេកំពុងរៀបគម្រោងផែនការសម្រាប់ឆ្នាំបន្ទាប់ ដូច្នេះគេអាចគ្រប់គ្រងឱកាសបានច្រើនជាងអ្នក។
៤- អ្នកកំពុងរកលេសគេចបញ្ហា ចំណែកគេកំពុងដោះស្រាយបញ្ហា ដូចនេះ មុនជំនួញ និងការងាររបស់គេអាចទទួលបានជោគជ័យជាងការងារអ្នក។
៥- អ្នកកំពុងភ្លើតភ្លើននឹងការចាយលុយ ចំណែកគេកំពុងតែចាត់ចែងទ្រព្យសម្បត្តិត្រូវកន្លែង ដូចនេះគេក៏មានទ្រព្យសម្បត្តិច្រើនជាងអ្នកដែរ។
៦- អ្នកកំពុងគិតតែផលប្រយោជន៍ខ្លួនឯង គេកំពុងគិតនិងពិចារណាដល់ផលប្រយោជន៍ភាគីម្ខាងទៀត ដូច្នេះទើបគេមាន។


