Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាប៖ ករណីដ៍កក្រើកនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ដែលធ្វើឡើងដោយ ប្រធានគ្រប់គ្រងផ្សារកុងទីន័រ នៅក្រុងសៀមរាប ដែលអតីតជាឯកឧត្តម វាយអ្នករើសអេតចាយផ្អើល នៅចំណុច​ផ្សារកុងទីន័រ ក្រុងសៀមរាប ផ្អើលពេញ បណ្ដាញសង្គមហ្វេសប៊ុននោះ ​ត្រូវសមត្ថកិច្ច​បានហៅភាគីទាំង២ ដើម្បីមកបញ្ចប់បញ្ហា ប្រកបដោយភាពស្និតស្នាល ហើយអ្នកគ្រប់គ្រងក៍ មិនមានដាក់ពាក្យបណ្តឹង ប្តឹងគ្នាទៅវិញទៅមកនោះទេ។

សូមជម្រាបជូនថាមុនពេលកើតហេតុ បុរសម្នាក់មានឈ្មោះ ណាំ ហោ ភេទប្រុស អាយុ៦០ឆ្នាំ មានមុខរបរដើររើសអេតចាយ បានជិះកង់ទាំងស្រវឹងស្រា ហើយចូលទៅអង្គុយបន្ទរបង់ (បត់ជើងធំ) នៅខាងមុខការិយាល័យធ្វើការ របស់​​បុគ្គលិកផ្សារខនធែនន័រសៀមរាប ណាយម៉ាកឃីត ដោយពេលនោះ ក៍មានឈ្មោះ សយ សោភណ្ឌ័ ហៅប៊ី អាយុ៣៨ឆ្នាំ មានមុខរបរ​ជាប្រធានគ្រប់គ្រងផ្សារ បានឃើញហើយស្រែកជេរ ឈ្មោះ ណាំ ហោ ហ្នឹង តែដោយសារការខឹង ទើបឈ្មោះ ណាំ ហោ បានរើសយកកំណាត់ឈើ ដែលនៅក្បែរនោះ វ៉ៃទៅលើឈ្មោះ សយ សោភ័ណ្ឌ ត្រូវផ្នែកខ្នងមួយដំបង ពេលនោះ ឈ្មោះ សយ សោភ័ណ្ឌ ក៏បានវ៉ៃតបតវិញ ព្រមទាំងស្រែកជេរ ទៅលើឈ្មោះ ​ណាំ ហោ ដោយឲ្យបុរសម្នាក់ទៀតឈ្មោះ ស៊ី សាវឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាសន្តិសុខ ជាអ្នកឈរកាន់ទូរសព្ទ័របស់ខ្លួន ថតជាវិដេអូឃ្លីប ទុកផងដែរ​៕

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor