
ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវតាមចាប់ខ្លួនបានកាលពីម៉ោង៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៨ នៅចំណុចបន្ទប់ជួលលេខ E០២ ផ្លូវលេខ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពឆក់កាបូបជនជាតិចិន កាលពី៤៖៤៥រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យ ដែលឃាត់ខ្លួននោះ ឈ្មោះ បៀវ ឈុនហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ១៦១ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ CHAO ZHANG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E ២៤០៣៩០៥៨ ចុះថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៣ មុខរបរទេសចរណ៍ស្នាក់នៅសណ្ឋាគារ AQUARIUS ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សម្ភារៈ ដែលបាត់បង់ក្នុងកាបូបយួរដៃ ពណ៌ប្រផេះ រួមមាន ៖ លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨ ចំនួន១ អត្តសញ្ញាណបណ្ណ័សញ្ជាតិចិនលេខ ១ ប្រាក់ហុងកុង ចំនួន ៣៦,០០០ ប្រាក់ចិនចំនួន ១០,០០០ ប្រាក់តៃវ៉ាន់ ចំនួន ៤,០០០ កាតATM ចំនួន ១៥ ប្រាក់ដុល្លារអាមេរិក មួយចំនួន និងទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ខ្មៅ ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕


វីដេអូនាំខ្លួន៖
