កាលពីម្សិលមិញ សារព័ត៌មានស្និទ្ធនឹងរាជាភិបាលបានចុះផ្សាយថា កូនប្រុសលោក អ៊េង ឆៃអ៊ាង គឺលោក អ៊េង រតនៈ ប្រកាសបង្កើតគណបក្សមួយឈ្មោះ “គណបក្សសម្តេចឪ” ដើម្បីចូលរួមបោះឆ្នោតនៅកក្កដា ឆ្នាំ២០១៨ ខាងមុខ។ ភ្លាមៗនោះ លោក អ៊េង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានបដិសេធតាមរយៈគេហទំព័រហ្វេសប៊ុកថា៖ អេង រតនៈ កូនប្រុសខ្ញុំ គាត់មានបញ្ហាសុខភាព ដែលក្រុមគ្រួសារខ្ញុំ កំពុងខ្វល់ខ្វាយយ៉ាងខ្លាំង ។ ដូច្នេះ សូមបងប្អូនជនរួមជាតិ កុំយកចិត្តទុកដាក់ឬចាប់អារម្មណ៍នឹងការសរសេរផុសតាមបណ្តាញសង្គមរបស់គាត់។
ចំណែកឯ កញ្ញា ពៅចាន់រ៉ូហ្សិត អតីតចៅសង្កាត់អូរចារ ខេត្តបាត់ដំបង ក៏បានសរសេរក្នុងហ្វេសប៊ុកថា៖ ព័ត៌មាននេះជាព័ត៌មានមិនពិត ចូលចិត្តភ្ញាក់ផ្អើរ នាំឲ្យជនឆ្លៀតឱកាសអរ ខំបន្ទរបន្ថែម យ៉ាងទ្រហឹង ដរាបណាមិនទាន់ចុះបញ្ជីនៅក្រសួងមហាផ្ទៃ សូមកុំជ្រួលច្របល់ អ្នកខ្លះដឹង តែធ្វើមិនដឹងបន្ទរតាមគេ ឱ្យតែចំណេញក្រុម បក្ខពួកអញ ។
សូមរំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ លោក អ៊េង ឆៃអ៊ាង ធ្លាប់ប្រាប់ពីជំងឺរបស់កូនគាត់ (អ៊េង រតនៈ)
ថ្មីៗនេះកូនប្រុសលោក គង់ គាំ ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសម រង្ស៊ី បានប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរ។