header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីម្នាក់ បានធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម រីឯក្មួយស្រីម្នាក់ទៀត មិនមានរងរបួស ខណៈជនរងគ្រោះជិះម៉ូតូត្រូវរថយន្តកុងតឺន័របើកកៀរ បណ្ដាលឲ្យ​ម៉ូតូដួលចូលរថយន្ត កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ តាមផ្លូវទំនប់កប់ស្រូវ ភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សាកសពឈ្មោះ សឿន សុខជាតិ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ពងទា រស់នៅ ភូមិទួលសុភី ឃុំស្រះស្រែ ស្រុក ឧត្តុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU- 1971 រួមដំណើរជាមួយក្មួយស្រីម្នក់ទៀត ។ ចំណែករថយន្តបង្ក ជាប្រភេទកុងតឺន័រ ម៉ាក នីសាន់ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2417  អ្នកបើកបរបានគេចខ្លួនបាត់ ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូឌុបក្មួយធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ រថយន្តបង្កបើកមកតាមពីក្រោយ វ៉ាជែងមិនផុត បាន​កៀរម៉ូតូដួលខ្ទាតមីងចូលក្រោមកង់រថយន្តកិនបែកក្បាលខ្ទេច រីឯក្មួយសំណាងល្អខ្ទាតផុតមិនមានរងរបួស។

ក្រោយកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចចុះទៅពនិត្យ រួចទំនាក់ទំនងទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។  ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចអូសទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយពេលក្រោយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post