
រតនគិរីៈ គំនរឈើប្រណីតខុសច្បាប់ជាច្រើនកំណាត់ ត្រូវបានក្រុមអ្នកសារព័ត៌មាន១ក្រុម ប្រទះឃើញលាក់ទុកនៅក្បែរអូរ ខាងក្រោយប៉ុស្ពិ៍នគរបាលរដ្ឋបាលសេដា នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសមុត្រសេដាក្រោម ឃុំសុីដាស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពព័ត៌មានបានបញ្ជាក់ថា ឈើប្រណីតទាំងអស់នេះ មានមុខកាត់១៥គុណ១៥ និងមានប្រវែងចាប់ពី ២,៥០ម៉ែត្រ ទៅ៣,៥០ម៉ែត្រ មានចំនួនជាង២០០កំណាត់។ ឈើទាំងអស់នេះ ត្រូវបានក្រុមឈ្មួញខិលខូចយកមកលាក់ទុក ត្រៀមដឹកចេញទៅប្រទេសវៀតណាម។

ក្រោយទទួលបានដំណឹងភ្លាម ឧត្តមសេនីយ៍ឯក ហង់ វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណកម្មការទប់ស្កាត់បទល្មើសធនធានធម្មជាតិ បញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តចុះទៅពិនិត្យផងដែរ។
បច្ចុប្បន្ន ឈើប្រណីតទាំងអស់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះយាមកាម រង់ចាំដឹកបញ្ជូនទៅរដ្ឋបាលព្រៃឈើស្រុកលំផាត់នាព្រឹកស្អែក ដើម្បីបន្តនីតិវិធី៕



វិដេអូ៖