Sponsor
រិទ្ធី

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា សពជនរងគ្រោះ​ នៅក្នុងរថយន្ដ Lexus470 ដែលបុកជាមួយ​រថយន្ដដឹកសាំងក្រុមហ៊ុន PTT នៅស្រុកស្រែអំបិល ត្រូវបានស្គាល់អត្ដសញ្ញាណចំនួន៤នាក់ ​ទី១៖ ឈ្មោះ​ ធេង​ ដាវុន​ អ្នកបើកបរ ភេទប្រុស អាយុ២៨ឆ្នាំ ​ជាមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ទី២៖ ឈ្មោះ យ៉ា​ ភេទ​ប្រុស ទី៣៖ ឈ្មោះ​ ដារ៉ា​ ភេទប្រុស​ អាយុ​២៦ឆ្នាំ ទី៤៖ឈ្មោះ​ ឈឹម រដ្ឋា​ ភេទស្រី​ អាយុ២១ឆ្នាំ ដែលពួកគេរស់នៅខេត្តព្រះសីហនុ ដោយឡែកសពម្នាក់ទៀត មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ។​

សូមរំលឹកថា កាលពីវេលា​ម៉ោង៧:៣០នាទីព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅ​លើផ្លូវជាតិលេខ៥​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​១៤១-១៤២ ​ស្ថិតនៅភូមិអូរជ្រៅ​ ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល​ ខេត្តកោះកុង មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស៤៧០ បុកគ្នាជាមួយរថយន្តដឹកប្រេងក្រុមហ៊ុន PTT។ គ្រោះថ្នាក់ដ៏រន្ធត់នេះ កម្លាំងនគរបាលស្រុកកំពង់សីលា សហការជាមួយកម្លាំងនគរបាលស្រុកស្រែអំបិល បានកាត់គ្រោងដែករបស់រថយន្ដ ដើម្បីយកសពជនរងគ្រោះចេញក្រៅ រកឃើញសពជនរងគ្រោះ៥នាក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor