
ភ្នំពេញៈ នារីនិងបុរសជាជនជាតិចិន២នាក់ ស្រវឹងបើករថយន្តម៉ាកកាមេរីបាឡែន មួយគ្រឿង បុកបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ដែលឈរនៅចិញ្ចើមផ្លូវ ជាប់ជើងជាមួយរថយន្ត ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់។
ហេតុការណ៍នេះ កើតឡើងការពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅជិតស្ពាននាគភ្លោះ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបនោះ ឈរលេងនៅចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8662 បើកបរដោយនារីម្នាក់ និងរួមដំណើរជាមួយបុរសម្នាក់ជាជនជាតិចិនទាំង២នាក់ បានរេចង្កូតទៅបុកចំម៉ូតូ ដែលចតនៅចិញ្ចើមផ្លូវ ត្រូវបុរសម្នាក់ដែលឈរក្បែរនោះគាបជើងជាប់នឹងរថយន្ត ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះហើយក៏មានការខឹងសម្បារពីប្រជាពលរដ្ឋទាស់ឌឺដងដាក់ជនជាតិចិននោះធ្វើឲ្យជនជាតិចិននោះខឹងឡើងលើរថយន្ត ហើយដោះអាវគុបចោលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបាននាំខ្លួនជនបង្កទាំង២នាក់នោះនឹងរថយន្តយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់ ៕



វីដេអូ