Sponsor
រិទ្ធី

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទៅដល់ប្រទេសឥណ្ឌាហើយ ដើម្បីត្រៀមចូលរួមទទួលនូវគ្រឿងឥស្សរិយយសជាន់ខ្ពស់ Padma Shri ចំពោះស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ ដែលពិធីនេះលោកប្រធានាធិបតីសាធារណរដ្ឋឥណ្ឌាជាអ្នកប្រគល់ជូន។ ការទទួលបាននូវគ្រឿងឥស្សរិយយសត្រូវបានទទួលការសាទរជាច្រើនពីសំណាក់អ្នកគាំទ្រឯកឧត្តម ហ៊ុន ម៉ានី។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ តាមរយៈគេហទំព័ររបស់សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្សាយថា អបអរសាទរដោយស្មោះស្ម័គ្រជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលត្រូវបានប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា​ ប្រគល់ជូននូវគ្រឿងឥស្សរិយយសជាន់ខ្ពស់ Padma Shri ចំពោះស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា គ្រប់កាលៈទេសៈទាំងអស់ ស្មារតីការពារជាតិ និងបម្រើជាតិត្រូវតែចិញ្ចឹមចិត្តក្នុងមហាជនទូទៅ មិនថាថ្នាក់ដឹកនាំ ឬបងប្អូនជាយោធានោះទេ ព្រោះយើងទាំងអស់គ្នាជាម្ចាស់ជោគវាសនានៃប្រទេសជាតិ។ ខ្ញុំពិតជាមានអារម្មណ៍រំភើប ដោយបានមកជួបជាមួយសិក្ខាកាមនៃសាលានាយទាហានសកម្ម ត្មាតពង។ ប្អូនៗនេះហើយ ជាអនាគតដ៏រឹងមាំនៃកម្ពុជា។ សូមប្អូនខិតខំរៀនសូត្របន្តថែមទៀត ជាពិសេសត្រូវសិក្សាពីប្រវត្តិសាស្រ្ត មានមោទនភាពចំពោះសមិទ្ធផលបច្ចុប្បន្ន និងខិតខំប្រឹងប្រែងដើម្បីអនាគត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor