Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីស្រស់ស្អាតម្នាក់ បើករថយន្តស៊េរីទំនើបបានរេចង្កូតទៅបុកខឿនសួនច្បារនៅកណ្ដាលផ្លូវ បណ្ដាលឲ្យខូចចខាត និងរថយន្តបែកកង់ខាងឆ្វេងទាំងពីរ ទៅបុកលែងរួច។ ចំណែកអ្នកបើក និងបុរសរួមដំណើរ បានឡើងរថយន្តមួយគ្រឿងទៀត គេចពីកន្លែងកើតហេតុទៅបាត់ទៅ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង១២៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ នៅតាមបណ្ដាយផ្លូវ R6 ស្ថិតក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្ដីសន្តិសុខ ដែលយាមនៅក្បែរនោះ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្តម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-0006 បើកតាមបណ្ដាយផ្លូវ R6 ដោយមនុស្សស្រីជាអ្នកបើករថយន្ត និងបុរសម្នាក់ រួមដំណើរជាមួយ។ ស្រាប់តែបើកមកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតទៅកៀរខឿនសួនច្បារចែកផ្លូវ បណ្ដាលឲ្យខូចខាតបីកង់ ហើយរថយន្តបែកកង់ទៅមុខទៀតលែងរួច ទើបម្ចាស់ឈប់ ហើយបើកទ្វារចុះពីរថយន្ត ក៏ឡើងរថយន្តមួយគ្រឿងចេញទៅបាត់ទៅ បន្សល់ទុកតែរថយន្តនៅកន្លែងបុកតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ មន្ត្រីចរាចរណ៍ក្រុង បានមកធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor