header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

* ទិដ្ឋភាពរួមកន្លែងកើតហេតុ និងចម្លើយសារភាពរបស់ស្រ្តីជាឃាតករដែលជាកូនបង្កើតរបស់ជនរងគ្រោះ!!!

ស្រុកល្វាឯម: ករណីឃាតកម្ម ដ៍សាហាវមួយ ដែលផ្តើមចេញពីរឿងបាត់លុយ៣,០០០រៀល ក្លាយជារឿងក្តីឃាតកម្ម កូនស្រីបង្កើតកាប់សម្លាប់ឪពុកបង្កើត ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ថ្ងៃទី០៥ ខែមេសា ២០១៨ វេលាម៉ោង៤:៣០នាទី នៅភូមិល្វាសកណ្តាលឃុំល្វាសស្រុកល្វាឯម ។

ជនរងគ្រោះឈ្មោះឯម រឿន ភេទប្រុស អាយុ៦៦ឆ្នាំ(ត្រូវជាឪពុកបង្កើតជនសង្ស័យ) ជនសង្ស័យ ឈ្មោះឃុត ចាន់នីអាយុ៣១ឆ្នាំភេទស្រី(ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)។

មូលហេតុនៃការសម្រេចចិត្ត ទាញកាំបិតមកសម្លាប់ឪពុកបង្កើតខ្លួនឯងនេះក៏ដោយសារក្រោយពីនាងមកពីលក់ឆៃថាវវិញពេលដល់ផ្ទះក៏រាប់លុយហើយក៏រាប់ទៅបាត់ ៣.០០០រៀល គិតថាមានតែឪពុកទេអ្នកយក។

ពេលឪពុកមកពីកន្លែងកាត់សក់វិញនាងចាន់នីក៏ស្ទុះទៅយកកាំបិតផ្គាក់មកកាប់ឪពុកស្លាប់ភ្លាមនៅក្រោមផ្ទះតែម្តង។

ក្រោយពេលមន្ត្រីប៉ុស្តិរដ្ឋបាលល្វាសទទួលបានពត៍មានពីប្រជាពលរដ្ឋក្បែរខាងកំលាំងក៏ចុះដល់កន្លែងកើយហេតុនិងស្វែងរកចាប់បានជនសង្សយ័រួចបញ្ជូនមកប៉ុស្តិដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

វីដេអូសារភាព

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post