
បើយើងនិយាយពី ចាប៉ីដងវែង ជាសម្បត្តិវប្បធម៌តែមួយគត់របស់ប្រទេសកម្ពុជា ដែលមិនមានប្រទេសដ៏ទៃណា មានឧបករណ៍ភ្លេងបុរាណ សណ្ឋានដូចចាប៉ីដងវែងនេះទេ។
ហើយមកទល់សព្វថ្ងៃនេះ ចាប៉ីដងវែងបាននឹងកំពុងតែប្រឈមនឹងការបាត់បង់ ព្រោះមិនងាយមានអ្នកណារៀនចេះពីឧបករណ៍ភ្លេងបុរាណនេះទេ ខុសពីឧបករណ៍តន្រ្ដីសម័យរៀនឆាប់ចេះ ប៉ុន្តែចាប៉ីដងវែងនេះ ទាមទារឱ្យមានការតស៊ូ ព្យាយាម និងសិក្សាឱ្យបានស៊ីជម្រៅពីអត្ថន័យនៃចង្វាក់ភ្លេង ប្រវត្តិរឿងរ៉ាវដ៏យូរលង់របស់ឧបករណ៍ភ្លេងបុរាណនេះ។
នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ បាននិងប្រារព្ធកម្មវិធី សង្ក្រាន្តនានា ហើយអ្វីដែលធ្វើឲ្យបងប្អូនអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍នាឱកាសនោះគឺ ពាក្យមួយឃ្លាថា «បទបែកស្លុយប្រគំលើឆាក ចាប៉ីខ្មែរតោកយ៉ាកប្រគំតាមថ្នល់» ។


បើយើងក្រឡេកមើលគឺអ៊ីចឹងមែន ដោយសារបងប្អូនយើងមិនសូវចាប់អារម្មណ៍ និងមិនឲ្យតម្លៃ ប៉ុន្តែក៍នៅតែមានអ្នកឲ្យតម្លៃ និងព្យាយាមរក្សានូវកេរដំណែលមួយនេះដែរ ជាក់ស្ដែងដូច លោក នូ សំណាង ដែលជាកូនខ្មែរមួយរូប បានព្យាយាមសិក្សា និងច្នៃដោយមានលាយជាមួយភាសាអង់គ្លេស ដើម្បីឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ ហើយលោក ក៍បានលើកយកចាប៉ីមកចូលរួមក្នុងកម្មវិធី បុណ្យភូមិ ដែលប្រារព្ធឡើងនៅ វត្តគោកអំពិល ផ្លូវ ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ផងដែរ។
សូមបងប្អូនទស្សនា និងស្ដាប់កម្សាន្តទាំងអស់គ្នា និងចែករំលែកបន្តផង ដើម្បីជាការគាំទ្រ ៖



ជាចុងក្រោយលោកក៍បានបន្ថែមថា រាល់កំហុសខុសឆ្គងអ្វី សុំកុំប្រកាន់ ពីតាចាបុី នូ សំណាង៕


