Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ មនុស្ស៧នាក់ ត្រូវបានសមត្ថកិច្ចបង្ហាញរបាយការណ៍ថា ស្លាប់ និងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីព្រឹកមិញ នៅលើកំណាត់ផ្លូវជាតិលេខ៤។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា លោក សំ សាមាន បានបញ្ជាក់ប្រាប់ អង្គភាពសារព័ត៌មាន Cam Post ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកមិញនេះ មនុស្ស៥នាក់ បានស្លាប់ភ្លាមៗ ដោយសារឆេះគៀបជាប់នៅក្នុងរថយន្ត ដោយឡែក២នាក់ផ្សេងទៀត រងរបួសធ្ងន់ ត្រូវបានគេជួយសង្គ្រោះ។

<

យោងទៅតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មនុស្សចំនួន៥នាក់ បានស្លាប់ក្នុងភ្នក់ភ្លើង និង២នាក់ទៀត បានរងរបួសធ្ងន់ ក្រោយពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស៤៧០ បុកគ្នាជាមួយរថយន្តដឹកប្រេងក្រុមហ៊ុន Ptt កាលពីវេលា​ម៉ោង៧៖៣០នាទីព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅ​លើផ្លូវជាតិលេខ4​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​141-142 ​ស្ថិតភូមិអូរជ្រៅ​ ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល​ ខេត្តកោះកុង។

របាយការណ៍បង្ហាញទៀតថា គ្រោះថ្នាក់ចរាណ៍នេះ បង្កឡើងរថយន្តឡិចស៊ីស ​470​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ​2H-3679​ ក្នុង​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅភំ្នពេញ​ បាន​បុកជាមួយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន​ Ptt ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 4A-1215 ក្នុង​ទិសដៅ​បញ្ច្រាសគ្នា​ បណ្តាលឲ្យ​ផ្ទុះឆេះសម្លាប់មនុស្សជាច្រើននាក់។

រហូតមកទល់នឹងម៉ោងជាង១២ថ្ងៃត្រង់នេះ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទាំងនោះនៅឡើយទេ ពោលស្គាល់ត្រឹមតែអ្នកបើករថយន្តដឹកប្រេងប៉ុណ្ណោះ ១/ឈ្មោះ​ ផាន វិបុល​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ មានទីលំនៅក្រុងភ្នំពេញ​ មុខរបរ​បើកបរ​ ​រថយន្ត​ដឹ​កប្រេង​ របួស​ធ្ងន់។ ២/ឈ្មោះ​ ផាន​ សុង​ ភេទប្រុស​ អាយុ១៨ឆ្នាំ មានអាស័យដ្ឋានជាមួយគ្នា​ របួស​ធ្ងន់។

សូមបញ្ជាក់ថា​ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះសមត្ថកិច្ចជាច្រើនស្ថាប័នបានចុះទៅអន្តរាគមន៍ ខ្លះសម្រួសចរាចរ ខ្លះប្រើរថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ពន្លត់មិនឲ្យស៊ីទែនប្រេងធ្លាយផ្ទុះក្លាយទៅជាឧបទ្ទវហេតុធ្ងន់ធ្ងន់ជាងនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor