
ស្វាយរៀងៈ ឃុំចំនួន៧ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានជួបគ្រោះធម្មជាតិ ដោយសារភ្លៀងផ្គរលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៩ខ្នង ត្រូវបំផ្លាញ់ស្ទើទាំងស្រុង និង៨០ខ្នង រងការខូចខាតរបើកដំបូល និងមនុស្សម្នាក់ បានស្លាប់ និងមនុស្ស២នាក់រងរបួស នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះផងដែរ ។
ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

បើយោងមន្ត្រីសាលាស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែមេសានេះ មានភ្លៀងធ្លាក់មួយមេធំរលាយទៅនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យរំលំផ្ទះប្រជាពលរដ្ឋមានដូចខាងក្រោម៖ ទី១-ឃុំពោធិរាជ រលំ២ខ្នង របើកដំបូល៧ខ្នង, ទី២-ឃុំធ្លក រលំ៣ខ្នង របើកដំបូល៣៤ខ្នង, ទី៣-ឃុំស្វាយយា រលំ៤ខ្នង របើកដំបូល៤ខ្នង, ទី៤-ឃុំគោកព្រីង រលំ៣ខ្នង របើកដំបូល៨ខ្នង, ទី៥-ឃុំអង្គតាសូ រលំ១ខ្នង, ទី៦-ឃុំស្វាយអង្គ រលំ៦ខ្នង របើកដំបូល២៥ខ្នង ។

ប្រភពដដែលបានបន្តទៀតថា នៅក្នុងហេតុការណ៍នេះដែរ បណ្តាលឲ្យស្លាប់លោកយាយម្នាក់អាយុ៨៥ឆ្នាំ របួសមនុស្ស២នាក់ ងាប់គោ១ក្បាល ខូចម៉ូតូ៣គឿង គោយន្ត១គ្រឿង និងកង់១គ្រឿង ។
ដូចអ្វីដែលក្រសួងធនធានទឹក បានជូនដំណឹងនាពេលកន្លងទៅ សូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ៕



