
ព្រៃវែងៈ មានអគ្គិភ័យមួយ បានឆាបឆេះផ្ទះជួសជួលម៉ូតូមួយខ្នងយ៉ាងសន្ធោរសន្ធៅ ខណៈដែលមានការអះអាងថា ផ្ទះជាប់សោ ហើយមានមនុស្សជាប់នៅខាងក្នុង បង្កការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់ ។
ករណីអគ្គិភ័យនេះឆាបឆេះឡើងវេលាម៉ោងប្រមាណជិត១១ថ្ងៃត្រង់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ អន គ្រីម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងជួសជុសរថយន្ត មានទីលំនៅផ្ទះកើតហេតុខាងលើ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ ញឹម ទៀង អាយុ៤៧ឆ្នាំ (ស្លាប់) និងសម្ភារៈនៅក្នុងផ្ទះស្ទើទាំងស្រុង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីនិងកូនប្រុស២នាក់ នាំគ្នាទៅសែនថ្នូរជីដូនជីតា ក្នុងថ្ងៃឆេងម៉េង ថ្ងៃទី៣ ចំណែកប្រពន្ធមិនបានទៅជាមួយ ដោយនៅចាំផ្ទះ លុះដល់ម៉ោងកើត ខណៈដែលផ្ទះចាក់សោជាប់២ជាន់ ស្រាប់តែឃើញមានអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅបែបនេះ ដោយមិនទាន់ដឹងថា មូលហេតុអ្វីនោះទេ ។
កម្លាំងនគរបាលក្រុងព្រៃវែង និងកម្លាំងស្នងការនគរបាលខេត្តព្រៃវែង បានសហការគ្នាធ្វើការអន្តរាគមន៍បាញ់ពន្លត់ តែដោយសារភ្លើងកំពុងឆេះខ្លាំងផង ខណៈដែលក្នុងផ្ទះជាប់សោ២ជាន់ឯណោះ ដោយសោរទី១ ជាប់សោរកន្លែងជួសជុលរថយន្ត និងសោរទី២ ជាកន្លែងចូលបន្ទប់ដេក ។
ក្រោយកើតហេតុសមត្ថកិច្ចបានកំពុងទាក់ទងទៅក្រុមគ្រួសារ និងជំនាញធ្វើការស្រាវជ្រាវរកមូលហេតុ៕




