Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ម្ចាស់ស្ថានីយប្រេងឥន្ទនៈ ជូនដំណឹងដល់ម្ចាស់រថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខភ្នំពេញ 2AR-6513 ឲ្យចូលខ្លួនមកសងលុយថ្លៃសាំងចំនួន៥០ដុល្លារ ដែលចាក់ហើយ មិនបានឲ្យលុយ រួចបើករថយន្តចេញទៅបាត់។

យោងតាមម្ចាស់ស្ថានីយ បាន​បង្ហោះសារ​លើបណ្ដាញសង្គមហ្វេសប៊ុកថា “សូមលោកយកលុយទៅសងថ្លៃសាំង ដែលលោកចាក់ផង​។​ ការចាក់សាំងហើយ បើកចេញទៅមិនឲ្យ​លុយ​ មិនមែនក្រថៅកែស្ថានីយទេ​ តែកម្មករធ្វើការនៅស្ថានីយជាអ្នករងគ្រោះ​ ព្រោះត្រូវថៅកែកាត់លុយ​។​ លោកមានឡានជិះហើយ​ បើលោកភ្លេចសូមប្រញាប់យកលុយមកសងថ្លៃប្រេងគេវិញ​”

សូមរំលឹកថា កាលពីព្រឹកនេះ១៣ ខែឧសភា រថយន្ត ហាយឡែនឌ័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AR-6513បាន ចូលចាក់សាំង នៅស្ថានីយមួយកន្លែង តាមបណ្ដោយផ្លូវវេងស្រេង តម្លៃ ៥០ដុល្លារ ក្រោយពីចាក់រួច ក៏បានបើករថយន្តចេញបាត់ទៅ មិនបានឲក្យលុយគេឡើយ។

រថយន្តខាងលើនេះ ជាកម្មសិទ្ធ ក្រុមហ៊ុន ឆាយ លីស រ៉យ៉ាល់ លីស៊ីង មានទីតាំង ស្ថិតនៅតាម ផ្លូវនរោត្តម ភូមិ ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន៕

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor