Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បើចាំមិនភ្លេចទេ កុមារីភ្លោះ២នាក់ ឈ្មោះថា ហេង ឌីម៉ង និង ហេង សាន់ឌី គឺជាអតីតបេក្ខជនប្រលងក្នុងកម្មវិធី The Voice Kid រដូវកាលទី១ ប៉ុន្តែគួរឲ្យសោកស្តាយ ដោយសារតែបងប្អូនភ្លោះទាំង២នាក់នេះ បានបាត់បង់ឱកាសក្នុងការប្រកួតត្រឹមវគ្គ Blind Audition ធ្វើឲ្យពួកគេទាំងពីរយំសោកស្តាយមិនតិចទេ រួមទាំងអ្នកទស្សនាផងដែរ។

ដោយឡែក ក្រោយបាត់ខ្លួនមួយរយៈធំរបស់ កុមារីភ្លោះ២នាក់ ឈ្មោះថា ហេង ឌីម៉ង និង ហេង សាន់ឌី ស្រាប់តែការពីព្រឹកមិញនេះ មានម្នាក់ក្នុងចំណោមបងប្អូនភ្លោះនេះ បានបង្ហាញខ្លួននៅក្នុង MV បទចម្រៀងថ្មីរបស់តារាចម្រៀង អ្នកនាង សុគន្ធ និសា ដែលមានចំណងជើងថា «ពាក្យម៉ែក្នុងចិត្តកូន»។

ដោយសារតែបទចម្រៀងនេះគឺជាបទកម្សត់ មានឈុតយំជាច្រើនកន្លែង តែមហាជនសង្កេតឃើញថា ម្នាក់ក្នុងចំណោមបងប្អូនភ្លោះ ឈ្មោះថា ហេង ឌីម៉ង និង ហេង សាន់ឌី ពិតជាសម្តែងបានល្អមែន ទោះបីជាក្មេងតែមានសមត្ថភាពខ្ពស់។

ចង់ដឹងថាយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម:

វីដេអូ MV:

វីដេអូប្រលង

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor