
AASAM (Australian Army Skill at Arms Meeting) គឺជាកម្មវិធីប្រកួតប្រជែងយុទ្ធសាស្ត្រសង្គ្រាម ដោយការបាញ់កាំភ្លើង តាមបែបប្រតិបត្តិការយោធា របស់កងទ័ពអូស្ត្រាលី ដែលបង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩៨៤ នៅក្នុងប្រទេសអូស្ត្រាលី។

ប្រហែល៣៤ឆ្នាំមកហើយ សម្រាប់កម្ពុជាទើបតែមានឱកាស បានទៅចូលរួមប្រកួតក្នុងរយៈពេល០២ឆ្នាំចុងក្រោយនេះ ប៉ុណ្ណោះ គឺឆ្នាំ២០១៧ និង ២០១៨។

សូមទស្សនាសកម្មភាពរបស់ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទកម្ពុជា ចំនួន១៤រូប (កងទ័ពជើងគោកចំនួន ០៣រូប, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មចំនួន ០៤រូប, កងពលតូចលេខ៧០ចំនួន ០១រូប និងកងរាជអាវុធហត្ថ រាជធានីភ្នំពេញចំនួន ០៦រូប) ក្នុងកម្មវិធី AASAM 2018 លើទឹកដីអូស្ត្រាលី។
ទស្សនាវីដេអូ ៖

