Sponsor
អាម៉ាប៉ាប៉ាញ៉ូស

គ្រប់គ្នាកំពុងមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងនឹងករណីរថយន្ត Tundra ដេញបុកប្អូនធម៌ នាយពែកមី  កាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ បណ្ដាលឲ្យ លោក ចាន់ សុផាត ភ័យស្លន់ស្លោ បើកម៉ូតូជ្រុលទៅបុករបងផ្ទះដែលនៅកែងផ្លូវ រងរបួសជាទម្ងន់ រហូតឈានដល់ការបញ្ជូនទៅប្រទេសវៀតណាម ឯជនសង្ស័យមកទល់ពេលនេះ នៅមិនទាន់ចាប់បាននៅឡើយ ធ្វើឲ្យនាយពែក មី និងបណ្ដាសារព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាត ។

មុននេះបន្តិច ល្ងាចថ្ងៃដដែលនេះ ខាង អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ បានឆ្លើយតបទាក់ទងនឹងដំណើរការទៅ នាយ ពែកមី នៃរឿងនេះ ថា ៖ 

ជំរាបជូនលោកពែកមី ក៏ដូចសាធារណៈជន មេត្តាជូនជ្រាប!
ចំពោះករណីដែលបានកើតឡើងកាលពីថ្ងៃទី10 ខែ5 សមត្ថកិច្ចខណ្ឌឬស្សីកែវ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំ ជំរុញលើវិធានការជំនាញទាំងនីតិវិធី នឹងប្រតិបត្តិការ តាមប្រសាសន៍ដឹកនាំ នឹងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនិយ៍ ជួន សុវណ្ណអគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណៈជន មេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ចយើងខ្ញុំ!

ជនរងគ្រោះ និងនាយពែកមី

វីដេអូ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor