header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាប៖ នៅវេលាម៉ោង ២០ និង៣០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះបង្រ្កាបករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំនុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ (ស្រី០៥នាក់) និងចាប់យកវត្ថុតាងមួយចំនួនរួមមាន៖

-ថ្នាំញៀនប្រភេទកេតាមីនម្សៅ (K)ចំនួន ៦៧កញ្ចប់ ទម្ងន់ ៤៥,៦០ក្រាម

-ថ្នាំញៀនប្រភេទក្រវីគ្រាប់ចំនួន ៣៤៨គ្រាប់ ទម្ងន់ ១០៩,៩៦ក្រាម

-ទូរស័ព្ទចំនួន ០៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post