header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ថសេរីទំនើបម៉ាក Bentley មួយគ្រឿង បើកលឿនពេក ជ្រុលចង្កូតទៅបុកនឹងទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តអូសលើទ្រូងសួនច្បារប្រហែលជាង២០ម៉ែត្រ ទើបឈប់តែសំណាងគ្នានអ្នករងរបួស គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខR៦ អតតីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបតម្លៃរាប់ម៉ឺន ម៉ាក Bentley ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២Y-៩១៣៨ បើកបរដោយយុវជនវ័យក្មេង២នាក់ ធ្វើដំណើរតាមផ្លូវលេខR៦ ក្នុងទិសដៅត្បូងទៅជើង ក្នុងល្បឿនលឿន ដល់ផ្លូវកោងមិនប្រយ័ត្ន បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកខឿនទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតកង់មុខខាងឆ្វេងអូសជាង២០ម៉ែត្រ តែមិនបង្កឲ្យអ្នកក្នុងរថយន្ត និងអ្នកដទៃរងរបួសនោះ​ទេ។

ក្រោយកើតហេតុភ្លាមៗ គេយុវជនវ័យក្មេង២នាក់ មានអាយុប្រហែល២០ឆ្នាំ បានចុះពីលើរថយន្តនាំគ្នាឈរឆ្ងាយពីទីតាំងកើតហេតុ ដោយអ្នកសារព័ត៌មានមកធ្វើការសាកសួរ តែពួកគេនិយាយថា ដោយសារតែរថយន្តនោះធូរកង់ខាងឆ្វេង ទើបបណ្ដាលឲ្យរេចង្កូតទៅបុកទ្រូងផ្លូវតែម្តង។

ក្រោយកើតហេតុភាគីខាងរថយន្តព្រមចេញសំណងសងកាខូ​ចខាតសួនច្បារពុះចែកទ្រូងផ្លូវទាំងអស់ នឹងយករថយន្តទៅជួសជុលដោយខ្លួនឯង៕

វីដេអូ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post