Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្មករសំណង់ម្នាក់ បានស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីកន្រ្តកយន្ត ក្នុងការដ្ឋានសាងសង់មួយកន្លែង សង្កត់ពីលើ ខណៈរូបគាត់ដើរឆ្លងមិនផុត។ ករណីនេះ មិនមានការអនុញ្ញាតឲ្យអ្នកសារព័ត៌មានបានចូលទៅថតផ្តិតយករូបភាព ឬយកព័ត៌មានក្នុងការដ្ឋានបានឡើយ។

ហេតុការណ៍រន្ធត់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំឆ សំរិទិ្ធសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចការដ្ឋានសំណង់មួយកន្លែង ភូមិគោកចំបក់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជយ័។

ជនរងគ្រោះឈ្មោះ ងួន សូ ភេទប្រុស អាយុប្រហែល៥៤ឆ្នាំ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើ​ត ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងកើ​តហេតុ។

បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើ​តហេតុ ជនរងគ្រោះបានដើរឆ្លងកាត់កន្រ្តកយន្ត តែគាត់​ដើរឆ្លងមិនផុត ក៏ត្រូវកន្ត្រកយន្តសង្កត់ពីលើ​ស្លាប់ភ្លាមៗនៅកន្លែងកើតតែម្ដង។

បច្ចុប្បន្ន សពប្រគល់ឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor